My Opera is closing 3rd of March

កំពូលអ្នកសុបិនក្នុងសួនផ្កា

អូនផ្កាក្រូច

Little teddy bear from little Cousin

ពេលចេញពីធ្វើការម្សិលមិុញ អស់កំលាំងណាស់ ចង់តែទៅដល់ផ្ទះចូលគេងម៉ង់។​ ដឹងអីពេលទៅដល់ផ្ទះ មុនចូលក្នុងបន្ទប់ នាងតូចប្អូនជីដូនមួយរបស់ខ្ញុំឈ្មោះ វីរយ៉ា​​ហៅក្រៅប៉ូប៉ូ គេអោយខ្ញុំបិទភ្នែក ព្រោះគេមានអីចង់អោយមើល។​ ឯង ឯណេះ គេអោយបិទចេះតែបិទទៅ ហើយដើរចូលក្នុងបន្ទប់។​ ស្រាប់តែគេប្រាប់ថា បើកភ្នែកបានហើយ ប្អូនជីដូនមួយតូចគេហុចកញ្ចប់អីទេអោយម៉ោ។​ កាលនឹងសប្បាយចិត្តតិចៗដែរ ព្រោះនាងតូចហ្នឹងចេះធ្វើអោយភ្ញាក់ផ្អើល ហេ៎ហេ៎:D ដល់ហើយទៅដល់វគ្គបើកមើល ថាក្នុងហ្នឹងមានអីចេះ?​ នាងតូចគេថាអោយបើកយឺតៗ​ ចង់ដឹងថាមានអីអត់?​ ដូចដាក់ក្នុងចំនងជើងហ្នឹងណា៎​ មានកូនតុក្កតាខ្លាឃ្មុំតូចគួរអោយស្រលាញ់មួយ មានដង្កៀបសក់មួយគូ​ ហើយនឹង​មានកូនទឹកអប់តូចមួយ។ អត់ទាន់អស់ទេ​ នៅមានអារូបគំនូរផាត់ពណ៌ខ្វៀកៗច្រើនទៀត​ ដែលគេខំគូរ​ និង​ផាត់ពណ៌អោយបងជីដូនមួយគេ។​ ស្រលាញ់តែទាំងអស់ហ្នឹង lol ពេលខ្លះ អារបស់ហុឺតិចតួចចឹងហា៎ វាមានន័យណាស់ ធ្វើអោយយើងសប្បាយចិត្ត​ ហើយ​ចងចាំទៀត។ អាឡែងតែ សប្បាយចិត្ត ថតរូប ថតតុក្កតាទៅ ភ្លេចថាអស់កំលាំងអាលីង!!!!!​love love love

នាងតូចប៉ូប៉ូជីដូនមួយ​តូច​និងជីដូនមួយធំ ​និង​ប្អូនប្រុសគេ ប៉ូឡែន(វីរបុត្រ) ពេលកំពុងឆ្កួតនឹងថតរូបទាំងបងទាំងប្អូន!!​ ថាក្មេងទៅវាក្មេង​ អាមនុស្សចាស់ខ្លះចង់ធ្វើក្មេងដែរ ហា៎ហា៎!!! lol :lol:លេងជាមួយក្មេងសប្បាយឆ្កួតតាមក្មេងដែរ!!!!jester jester [/WHISPER] ​ [/SIZE]

ចាំអីទៀត ! លើកទឹកចិត្តខ្លួនឯងរាល់ថ្ងៃទៅ24 Things to Always Remember and 1 Thing to Never Forget

Comments

Champey Wednesday, August 26, 2009 2:43:01 PM

ឡយណាស់កូនគេ បើខ្ញុំវិញសំលត់កូនក្មេងបានវាអោយមើលទៅ តាមិនអោយច្របាច់លាតអណ្តាតម៉ងេហហេហ:lol:

កំពូលអ្នកសុបិនក្នុងសួនផ្កាmolieallium Thursday, August 27, 2009 1:43:22 AM

ហេ៎ហេ៎ បើចំបីុចង់បាន ប្រាកដជាមានបណ្តូលចិត្តទិញអោយហើយ មិនចាំបាច់សំលុតក្មេងយកទេ​ មែនអត់​ ប្រាប់មើល៎?

Write a comment

New comments have been disabled for this post.

February 2014
M T W T F S S
January 2014March 2014
1 2
3 4 5 6 7 8 9
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28