របស់មកពីអនាគត
Wednesday, August 26, 2009 6:33:55 AM
[/SIZE][/QUOTE]Yummy Pale Pink Spacer Beads (5) Biagi or Troll Collection
និយាយទៅដូចសង្ឃឹមពេកទេដឹង សុទ្ធតែរបស់មកពីអនាគត!!
តែពេលខ្លះវាអីចឹងមែន គឺមានមនុស្សខ្លះនិងរបស់ខ្លះ មកពីអនាគដើម្បីមកជួបយើង។
មានរបស់ខ្លះដែលយើងមានក្នុងពេលអាលូវនេះ អាចមិនទាន់ដឹងថាសំរាប់ធ្វើអ្វី ប្រើបានការអ្វីទេ
តែថ្ងៃណាមួយយើងនឹងអាចដឹងថា តើវាជារបស់មកពីអនាគត ឬអត់ពីព្រោះវានឹងអោយយើងដឹង
ថាវាមានន័យសំរាប់ យើងនៅពេលវេលាប្រាកដណាមួយ។អាហ្នឹងគេហៅថារបស់មកពីអនាគតម៉្យាង តែមានអាម៉្យាងទៀតនោះគឺអាលូវអត់ទាន់មានទេ តែសង្ឃឹម និង ជឿជាក់ថាប្រាកដជាបានវានៅ
ពេលអនាគតមិនខាន។ អាខ្សែកមួយហ្នឹង អាលូវ វាជារបស់មកពីអនាគតរបស់ខ្ញុំហើយ
វាកំពុងតែធ្វើដំណើរមកសន្សឹមៗពីអនាគត ហើយវានឹងរកខ្ញុំឃើញនៅថ្ងៃណាមួយ នៅពេលណាមួយមិនខាន។
អត់ចង់គិតទេថាត្រូវរងចាំវា ព្រោះពេលវេលាទន្ទឹងរង់ចាំ វាយូរសែនយូរខ្លាំងណាស់!!!
ធ្វើភ្លេចៗវិញ ក្រែងរយៈពេលរង់ចាំវាអាចសន្មតថាខ្លីជាងមុន
ឆាប់មកដល់មកណា៎ គ្នាចាំឯង!!!












